Episode Details
Back to Episodesតើគួរគ្រប់គ្រងទីតាំងកម្សាន្តរាត្រីដែលនៅក្បែរវត្តបែបណា ទើបមិនរំខានដល់ព្រះសង្ឃ?
Published 1 week, 3 days ago
Description
នៅទីក្រុងភ្នំពេញ អាជីវកម្មកម្សាន្តពេលរាត្រី ដូចជាក្លឹបកម្សាន្ត ខារ៉ាអូខេ ឌីស្កូ និងហាងផឹកស៊ីរាំរែកកំពុងរីកដុះដាលដូចផ្សិត។ ក៏ប៉ុន្តែ អាជីវកម្មកម្សាន្តពេលរាត្រីមួយចំនួនដែលស្ថិតនៅក្បែរទីសក្ការៈបូជា ទីវត្តអារាម និងកន្លែងមានតម្លៃវប្បធម៌ បានបង្កការរំខានដល់បរិយាកាសស្ងប់ស្ងាត់ និងការបំពេញសមណកិច្ចរបស់ព្រះសង្ឃ។ អ្នកវិភាគសង្គមនានាយល់ថា បញ្ហានេះគួរត្រូវបានលើកយកមកជជែក និងស្វែងរកដំណោះស្រាយយូរមកហើយ។ តែយ៉ាងណា អ្នកវិភាគសង្គមបានស្នើឱ្យអាជ្ញាធរ ចុះណែនាំម្ចាស់អាជីវកម្មទាំងនោះជាមុនសិន ដោយតម្រូវឱ្យពួកគេកម្រិតសំឡេងតន្រី្តឱ្យនៅទាប និងកំណត់ពេលវេលាឱ្យបានសមរម្យ។