Episode Details

Back to Episodes

តើ​សំណើ​ដាក់​ទណ្ឌកម្មមន្រ្តីខ្មែរ​ឆ្លុះបញ្ចាំងបែបណា​ពី​ការ​បង្រ្កាប​ឧក្រិដ្ឋកម្មឆបោក​អនឡាញនៅ​កម្ពុជា?

Published 2 weeks ago
Description

សមាជិកសភាអាមេរិកចំនួន២រូប បានស្នើឲ្យមានការដាក់ទណ្ឌកម្មលើឥស្សរជនមួយចំនួនក្នុងជួររដ្ឋាភិបាលកម្ពុជាពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកអនឡាញ តាមរយៈច្បាប់បង្កកទ្រព្យសម្បត្តិ (Global Magnitsky Act)។ ក្នុងចំណោមឥស្សរជនខ្មែរដែលសមាជិកសភាអាមេរិកបានចង្អុលឈ្មោះ មានឧបនាយករដ្ឋមន្ត្រីចំនួន២រូប អគ្គស្នងការរងនគរបាលជាតិម្នាក់ អតីតអភិបាលខេត្តព្រះសីហនុ អភិបាលរងខេត្តនេះម្នាក់ រួមទាំងអ្នកជំនួញ និងអ្នកឧកញ៉ា ២នាក់។ នេះគ្រាន់ជាសេចក្តីស្នើរបស់របស់សមាជិកសភាអាមេរិក ពោលមិនមែនជាសំណើរបស់សភាអាមេរិក ឬក៏ជាសំណើរបស់រដ្ឋបាលអាមេរិកដែរ។ ទោះជាយ៉ាងណា អ្នកតាមដានបញ្ហាសង្គមចាត់ទុកសំណើដូចនេះរបស់សមាជិកសភាអាមេរិកថាអាមេរិកនៅមិនទាន់ទុកចិត្តលើចំណាត់ការបង្ក្រាបបទល្មើសអនឡាញនៅកម្ពុជានៅឡើយ។

Listen Now

Love PodBriefly?

If you like Podbriefly.com, please consider donating to support the ongoing development.

Support Us