Episode Details

Back to Episodes

តើជំងឺអេដស៍នៅកម្ពុជាកំពុងក្លាយជាបញ្ហាប្រឈមខ្ពស់ឡើងវិញ ឬយ៉ាងណា?

Published 2 weeks, 1 day ago
Description

អង្គការសហប្រជាជាតិប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ (UNAIDS) ប្រចាំនៅកម្ពុជាបានរាយការណ៍ថា អត្រាអ្នកស្លាប់ដោយជំងឺអេដស៍បានធ្លាក់ចុះគួរឱ្យកត់សម្គាល់ តែជំងឺនេះនៅតែបន្តឆក់យកអាយុជីវិតមនុស្សជាមធ្យម ៣នាក់ជារៀងរាល់ថ្ងៃ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានផ្សព្វផ្សាយពីការរីករាលដាលមេរោគអេដស៍នៅកម្ពុជា ពិសេសក្នុងចំណោមយុវជនអាយុចន្លោះពី ១៥ ឆ្នាំទៅដល់ ២៤ឆ្នាំ។ អ្នកជំនាញផ្នែកសុខាភិបាលព្រមានពីគ្រោះថ្នាក់ផ្នែកសុខមាលភាពសង្គម ប្រសិនបើមានយុវជនខ្មែរច្រើននាក់ត្រូវក្លាយជាជនរងគ្រោះពីជំងឺអេដស៍។ ជាវិធានការ អ្នកជំនាញទទូចឱ្យរដ្ឋាភិបាលបន្តយកចិត្តទុកដាក់ឱ្យបានកាន់តែខ្លាំង តាមរយៈការបង្កើតយុទ្ធនាការផ្សព្វផ្សាយឱ្យបានទូលំទូលាយ។ តើជំងឺអេដស៍នៅកម្ពុជាកំពុងក្លាយជាបញ្ហាប្រឈមខ្ពស់ឡើងវិញ ឬយ៉ាងណា?

Listen Now

Love PodBriefly?

If you like Podbriefly.com, please consider donating to support the ongoing development.

Support Us