Episode Details
Back to Episodesតើប្រាក់ឈ្នួលគោលរបស់កម្មករនៅកម្ពុជាគួរដំឡើងប៉ុន្មានសម្រាប់ឆ្នាំ២០២៧?
Published 2 weeks, 4 days ago
Description
នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ តំណាងសហជីពកម្មករមកពីស្ថាប័នចំនួន៧ បានដាក់លិខិតរួមគ្នាទៅកាន់រដ្ឋមន្ត្រីក្រសួងការងារដោយស្នើដំឡើងប្រាក់ឈ្នួលកម្មករក្នុងវិស័យកាត់ដេរឲ្យដល់ ២៥០,៦៦ដុល្លារ នៅឆ្នាំ២០២៧។ បើតាមក្រុមសហជីព គេត្រូវដំឡើងប្រាក់ឈ្នួលកម្មករចំនួនជាង ៤០ដុល្លារបន្ថែមពីលើប្រាក់ឈ្នួលចាស់ ២១០ដុល្លារ ទើបអាចទប់ទល់នឹងការចំណាយប្រចាំថ្ងៃរបស់កម្មករបាន។ តើប្រាក់ឈ្នួលគោលរបស់កម្មករនៅកម្ពុជាគួរដំឡើងប៉ុន្មានសម្រាប់នៅឆ្នាំ២០២៧?