Episode Details
Back to Episodesតើការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឡើងវិញអាចកាត់បន្ថយកំណើនគ្រោះថ្នាក់ចរាចរណ៍បានដែរ ឬទេ?
Published 2 days, 12 hours ago
Description
ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែត បានឯកភាពឱ្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឡើងវិញចាប់ពីដើមខែកញ្ញា ឆ្នាំ២០២៦ នៅក្នុងភូមិសាស្ត្ររាជធានី ខេត្តចំនួន ៥។ ការសម្រេចរបស់លោក ហ៊ុន ម៉ាណែតដូចនេះធ្វើឡើង ក្រោយមានការស្នើសុំពីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស សុខាកាលពីថ្ងៃទី៣០ ខែកក្កដាកន្លងទៅថ្មីៗនេះ។ អ្នកវិភាគសង្គមសាទរចំពោះការរឹតបន្តឹង និងការដាក់ឲ្យអនុវត្តឡើងវិញនូវច្បាប់ចរាចរណ៍ផ្លូវគោកនៅក្នុងភូមិសាស្ត្ររាជធានី ខេត្តចំនួន ៥។ តែអ្វីដែលពួកគេចង់បានលើសពីនេះ គឺការរឹតបន្តឹង និងការអនុវត្តនៅទូទាំងប្រទេស និងជាអចិន្ត្រៃយ៍ដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់។ តើការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឡើងវិញអាចកាត់បន្ថយកំណើនគ្រោះថ្នាក់ចរាចរណ៍បានដែរ ឬទេ?