Episode Details
Back to Episodesក្រៅពីវិធានការចាប់បង្ខំ តើក្រសួងអប់រំគួរធ្វើអ្វីខ្លះដើម្បីឲ្យសិស្សងាកទៅចាប់មុខវិជ្ជាវិទ្យាសាស្រ្ត?
Description
ថ្មីៗនេះ លោក ហង់ ជួនណារ៉ុង រដ្ឋមន្ត្រីក្រសួងអប់រំបានប្រកាសឲ្យដឹងពីគម្រោងអនុវត្តវិធានការចាប់បង្ខំសិស្សឱ្យរៀនថ្នាក់វិទ្យាសាស្រ្ត។ គម្រោងធ្វើដូចនេះក្រោយលោកបានសង្កេតឃើញថា ចំនួនសិស្សដែលជ្រើសរើសមុខវិជ្ជាមួយនេះសម្រាប់ការប្រឡងបាក់ឌុបបានធ្លាក់ចុះយ៉ាងគំហុក។ ជាក់ស្តែងក្នុងឆ្នាំ២០២៦នេះ បេក្ខជនប្រឡងបាក់ឌុបដែលមានសរុបជាង ១៥ម៉ឺននាក់នៅទូទាំងប្រទេស មានសិស្សជ្រើសថ្នាក់វិទ្យាសាស្ត្រតែជាង ៣ម៉ឺននាក់ប៉ុណ្ណោះ ខណៈសិស្សដែលជ្រើសថ្នាក់វិទ្យសាស្រ្តសង្គមបន្តកើនឡើងជារៀងរាល់ឆ្នាំ។ អ្នកជំនាញផ្នែកអប់រំ និងអ្នកតាមដានសង្គមខ្លះយល់ថា ក្រសួងគួរបង្កើនគុណភាពបង្រៀនដោយផ្តោតលើវិទ្យាសាស្ត្រ (STEM) បង្កើតមន្ទីរពិសោធន៍ និងបន្ថែមម៉ោងសិក្សាគោល។ តែសម្រាប់អ្នកខ្លះទៀត ក្រសួងអប់រំគួរឈប់បែងចែកមុខវិជ្ជាវិទ្យាសាស្រ្ត និងវិទ្យាសាស្ត្រសង្គមក្នុងការប្រឡងបាក់ឌុបទៀតទៅ។