Episode Details
Back to Episodesមន្រ្តីសិទ្ធិមនុស្ស អ.ស.ប. ផ្តើមការងារ ខណៈស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាបន្តចោទជាបញ្ហា?
Published 2 weeks, 1 day ago
Description
លោក ថូម៉ាស អេនឌ្រូ(Thomas Andrews) អ្នករាយការណ៍ពិសេសស្ដីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាបានចាប់ផ្តើមបំពេញការងារពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦។ លោកមានកម្មវិធីជាមួយភាគីពាក់ព័ន្ធនានា ដូចជាតំណាងសង្គមស៊ីវិល សហជីព មេដឹកនាំគណបក្សប្រឆាំង មេដឹកនាំគណបក្សកាន់អំណាច គណៈកម្មការសិទ្ធិមនុស្សកម្ពុជា និងគ្រោងធ្វើដំណើរទៅកាន់តំបន់ជនភៀសសឹកកម្ពុជានៅតាមព្រំដែនកម្ពុជា-ថៃ។ ក្រុមអង្គការសង្គមស៊ីវិល និងគណបក្សនយោបាយនានាបានដាក់ក្តីសង្ឃឹមថា អ្នករាយការណ៍ពិសេសស្ដីពីសិទ្ធិមនុស្សនៅកម្ពុជាលោក ថូម៉ាស អេនឌ្រូ នឹងមានរបាយការណ៍ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាប្រកបដោយការថ្លឹងថ្លែងដែលអាចទទួលយកបានពីគ្រប់ភាគី។