Episode Details
Back to Episodesតើការអំពាវនាវរបស់សភាប្រើភាសាបារាំងមានឥទ្ធិពលបែបណាក្នុងបញ្ហាព្រំដែនកម្ពុជា-ថៃ?
Published 3 weeks, 5 days ago
Description
សភាប្រើភាសាបារាំង (APF) បានអំពាវនាវនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ ឱ្យមានការគោរពម៉ឺងម៉ាត់ចំពោះអធិបតេយ្យភាពរបស់កម្ពុជា និងជៀសវាងរាល់សកម្មភាពឯកតោភាគីណាមួយដែលបង្កឱ្យមានកំណើនតានតឹងកាន់តែធ្ងន់ធ្ងរនៅតាមព្រំដែនកម្ពុជា-ថៃ។ ទន្ទឹមគ្នានេះ APF ក៏នៅតែចង់ឃើញកម្ពុជា និងថៃមានទំនាក់ទំនងល្អប្រសើរឡើងវិញ ដោយផ្អែកលើការទទួលស្គាល់អធិបតេយ្យភាព បូរណភាពទឹកដីទៅវិញ ទៅមក និងភាពមិនអាចរំលោភបាននៃព្រំដែន ព្រមទាំងការខណ្ឌសីមាព្រំដែនស្របតាមច្បាប់អន្តរជាតិ។ តែអ្នកជំនាញកិច្ចការអន្តរជាតិយល់ថា ការអំពាវនាវរបស់ APF គ្មានអំណាចបង្ខំផ្នែកច្បាប់ទេ តែមានឥទ្ធិពលផ្នែកនយោបាយ និងការទូត។ តើការអំពាវនាវរបស់សភាប្រើភាសាបារាំង APF អាចមានឥទ្ធិពលកម្រិតណានៅក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ?