Episode Details
Back to Episodesតើរដ្ឋគួរកែទម្រង់នីតិវិធីរដ្ឋបាលបែបណាដើម្បីបង្កការងាយស្រួលដល់អ្នកជំនួញ និងវិនិយោគិន?
Published 4 weeks ago
Description
ថ្មីៗនេះ ម្ចាស់សិប្បកម្មផលិតសាប៊ូម្នាក់បានលាតត្រដាងពីភាពស្មុគស្មាញនៃនីតិវិធីរដ្ឋបាល ដូចជាថា ខ្លួនត្រូវឆ្លងកាត់ក្រសួងចំនួន៩ និងនាយកដ្ឋានចំនួន ១៤ ទម្រាំអាចបើកដំណើរការសិប្បកម្មផលិតសាប៊ូបាន។ ម្ចាស់សិប្បកម្មបានលើកឡើងថា សុពលភាពនៃលិខិតបទដ្ឋានគតិយុត្តិខ្លះតម្រូវឱ្យបង់ប្រាក់ ជារៀងរាល់ ១ខែ ៣ខែ កន្លះឆ្នាំ ១ឆ្នាំ រហូតដល់ ១០ឆ្នាំ។ ជុំវិញករណីនេះ អ្នកជំនាញជំរុញឱ្យរដ្ឋាភិបាលដោះស្រាយភាពស្មុគស្មាញនៃនីតិវិធីរដ្ឋបាលសម្រាប់អ្នករកស៊ី និងវិនិយោគិន ដើម្បីជៀសវាងការប៉ះពាល់ដល់បរិយាកាសវិនិយោគនៅកម្ពុជា។