Episode Details
Back to Episodesតើការចុះពិនិត្យទីតាំងអាជីវកម្មឯកជនពីសំណាក់អាជ្ញាធរគួរធ្វើក្នុងទម្រង់ណាដើម្បីបញ្ជៀសបញ្ហា?
Description
កាលពីថ្ងៃទី១៨ មិថុនា សភាពាណិជ្ជកម្មកម្ពុជាបានបើកកិច្ចប្រជុំបន្ទាន់មួយជាមួយអគ្គនាយកដ្ឋានគយដើម្បីលើកឡើងពីបញ្ហាប្រឈមរបស់វិស័យឯកជនពាក់ព័ន្ធនឹងការចុះពិនិត្យឃ្លាំង និងការឃាត់ទំនិញខុសច្បាប់ពីសំណាក់អាជ្ញាធរ។ កិច្ចប្រជុំបានកត់សម្គាល់ឃើញថា ករណីចុះត្រួតពិនិត្យមួយចំនួនរបស់អាជ្ញាធរធ្វើឡើងខុសនីតិវិធីច្បាប់ និងខ្វះការចូលរួមសម្របសម្រួលបច្ចេកទេសពីមន្ត្រីគយ។ ការណ៍នេះបានធ្វើឱ្យមានការផ្អាកផលិតកម្ម និងបណ្តាលឱ្យធុរជនបាត់បង់ចំណូលភ្លាមៗ រួមទាំងប្រឈមនឹងការខ្វះលទ្ធភាពសងបំណុលធនាគារ។ អ្នកវិភាគសាទរចំពោះចំណាត់ការរបស់អាជ្ញាធរមូលដ្ឋាន តែក៏ចង់ឃើញអាជ្ញាធរអនុវត្តត្រឹមត្រូវតាមគោលការណ៍ដែលច្បាប់បានកំណត់ដើម្បីកុំឲ្យប៉ះពាល់ដល់ការរកស៊ីរបស់អាជីវករ និងវិស័យឯកជន។ តើការចុះពិនិត្យទីតាំងអាជីវកម្មឯកជនពីសំណាក់អាជ្ញាធរគួរធ្វើក្នុងទម្រង់ណាដើម្បីបញ្ជៀសបញ្ហា?