Episode Details
Back to Episodesតើអ្នករាយការណ៍ថ្មីជាជនជាតិអាមេរិកអាចជួយអ្វីបានខ្លះក្នុងបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា?
Published 2 days, 17 hours ago
Description
ថ្មីៗនេះ ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សបានប្រកាសពីការតែងតាំងលោក Tom Andrews អតីតសមាជិកសភាអាមេរិកឲ្យធ្វើជាអ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។ លោក Tom Andrews មានប្រវត្តិការងារជាអ្នកធ្វើការផ្នែកសិទ្ធិមនុស្សក្នុងបណ្តាប្រទេសជាច្រើន ដូចជាកម្ពុជា ឥណ្ឌូណេស៊ី ភូមា ក្រូអាត ស៊ែប៊ី អ៊ុយក្រែន និងយេម៉ែន។ អ្នកធ្វើការផ្នែកសិទ្ធិមនុស្សនៅកម្ពុជាដាក់ក្តីរំពឹងថា លោក Tom Andrews នឹងមានយុទ្ធសាស្ត្រធ្វើការចុះសម្រុងជាមួយរដ្ឋាភិបាលកម្ពុជាដើម្បីជួយស្តារបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា។