Episode Details
Back to Episodesតើកម្ពុជាគួររៀបចំកម្មវិធីម៉ារ៉ាតុងបែបណាដើម្បីទាក់ទាញ និងមានទំនុកចិត្តពីអ្នកចូលរួម?
Published 5 days, 18 hours ago
Description
នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានរៀបចំទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងភ្នំពេញលើកទី១៤ ដែលមានអ្នកចូលរួមប្រមាណ ៦០០០នាក់មកពី ៤៣ប្រទេស។ តែអ្នកចូលរួមខ្លះបានបង្ហាញការមិនពេញចិត្តចំពោះការរៀបចំដោយបានលើកឡើងពីបញ្ហាមួយចំនួន ដូចជាការយឺតយ៉ាវក្នុងការផ្តល់មេដាយ ការគ្រប់គ្រងចរាចរណ៍តាមដងផ្លូវ និងភាពរអាក់រអួលមួយចំនួនទៀត។ អ្នកតាមដានសង្គមខ្លះយល់ថា ការរៀបចំព្រឹត្តិការណ៍ធំៗអាចមានចំណុចខ្វះខាតខ្លះដែលមិនអាចបំពេញចិត្តអ្នកចូលរួមទាំងអស់បានទេ។ តែអ្នកខ្លះទៀតយល់ថា ការទទួលយកមតិយោបល់ និងការរិះគន់ពីអ្នកចូលរួមជាមេរៀនសំខាន់សម្រាប់ធ្វើការកែលម្អសម្រាប់ការរៀបចំលើកក្រោយ។