Episode Details

Back to Episodes

តើការបបួល​បក្ស​ប្រឆាំង​ដាក់គោលនយោបាយ​ដោះស្រាយបញ្ហាព្រំដែនរបស់លោក ហ៊ុន សែន ឆ្លុះបញ្ចាំងបែបណា?

Published 1 week, 3 days ago
Description

ប្រធានគណបក្សកាន់អំណាច លោក ហ៊ុន សែន នៅព្រឹកថ្ងៃទី១០មិថុនានេះ បានបបួលគណបក្សប្រឆាំង រៀបចំគោលនយោបាយបក្សស្តីពីការដោះ​​ស្រាយជម្លោះ​ព្រំដែនជាមួយថៃ ដើម្បីត្រៀមឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ និងថ្នាក់ជាតិនាពេលខាងមុខ។ ​ជាគោលនយោបាយ​​សម្រាប់​ការឃោសនា​​​​​បោះឆ្នោត​ដែលកន្លងមក​​​លោក ហ៊ុន សែនថា គណបក្សប្រឆាំង​ចង់បានការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ​​ តាមរយៈ​ការធ្វើសង្គ្រាម​​។ តែ​​​សម្រាប់​គណបក្សប្រជាជនកម្ពុជាវិញ ការដោះស្រាយ​​​ជម្លោះ​ដោយសន្តិវិធីនៅតែជា​គោលការណ៍សំខាន់​​​​។ គណ​បក្សក្រៅរដ្ឋាភិបាលមួយចំនួន​​យល់ថា លោក ហ៊ុន សែន មិនអាចតម្រូវឱ្យគណ​បក្សណាមួយរៀបចំគោលនយោបាយដោះស្រាយបញ្ហាព្រំដែនស្របតាមគំនិតរបស់ខ្លួនបានឡើយ។ អ្វីដែលពួកគេចង់ឃើញនោះគឺ រដ្ឋាភិបាលកម្ពុជាមិនត្រូវលាក់បាំងភាពអវិជ្ជមានស្តីពី​បញ្ហាព្រំដែននោះទេ​​។

Listen Now

Love PodBriefly?

If you like Podbriefly.com, please consider donating to support the ongoing development.

Support Us