បារាំងបានធ្លាក់ផុងក្នុងវិបត្តិនយោបាយ គួរឲ្យព្រួយបារម្ភបំផុត បន្ទាប់ពីលោកនាយករដ្ឋមន្ត្រីថ្មី សេបាស្យៀង ឡឺក័រនុយ បានប្រកាសលាចុះតំណែង កាលពីថ្ងៃចន្ទទី៦តុលា ប្រមាណតែ១៤ម៉ោងក្រោយប្រកាសសមាសភាពរដ្ឋាភិបាលថ្មី។ ការលាចុះពីតំណែង ព្រោះតែមានបក្សនយោបាយមិនពេញចិត្តនឹងសមាសភាពរដ្ឋាភិបាល និងបានប្រកាសគំរាមដាក់ញត្តិសភា ដើម្បីបោះឆ្នោតដកសេចក្តីទុកចិត្ត។ សម្រាប់ពេលនេះ បារាំង មហាអំណាចសេដ្ឋកិច្ចទី២របស់អឺរ៉ុប កំពុងស្ថិតនៅក្នុងភាពតែលតោល គ្មានរដ្ឋាភិបាល ស្របពេលដែលបរិបទសេដ្ឋកិច្ច និងសង្គ្រាមនៅអ៊ុយក្រែនផង កំពុងតែរួមរឹតយ៉ាងខ្លាំង។
ភាពរង្គោះរង្គើរនយោបាយបារាំង ត្រូវបានបណ្តាញព័ត៌មានទូទាំងពិភពលោក យកទៅផ្សព្វផ្សាយ ធ្វើឲ្យបារាំងបាត់បង់កិត្តិយស ក្នុងនាមជាមហាអំណាចសេដ្ឋកិច្ចមួយដ៏ធំនឹងគេ និងជាប្រទេសធ្លាប់មានវប្បធម៌ប្រជាធិបតេយ្យ សាធារណរដ្ឋយ៉ាងរឹងមាំ។ វិបត្តិជ្រៅទៅៗនេះ គឺបន្ទាប់ពីលោកម៉ាក្រុង បានរំលាយសភានៅខែមិថុនាឆ្នាំ២០២៤ ក្រោយពេលដែរ បក្សរបស់លោកបានចាញ់ឆ្នោត នៅក្នុងការបោះឆ្នោតជ្រើសរើសសមាជិកសភាអឺរ៉ុប។ មួយឆ្នាំចុងក្រោយនេះ បារាំងបានដូរនាយករដ្ឋមន្ត្រី៣នាក់បន្តបន្ទាប់គ្នា ដោយហេតុថារដ្ឋាភិបាលគ្មានសំឡេងភាគច្រើនក្នុងសភា ហើយសភាទៀតសោត ត្រូវពុះចែកជាច្រើនក្រុមនយោបាយ ឆ្វេងនិយមជ្រុល ស្តាំនិយមជ្រុល កណ្តាលនិយមជាដើម ដែលធ្វើឲ្យការពិភាក្សានានា ត្រូវពើបប្រទះតែនឹងការឈ្លោះប្រកែក តតាំងប្រឆាំងតវ៉ា ការពារតែគោលការណ៍រៀងៗខ្លួន។
រដ្ឋាភិបាលមានអាយុ១រាត្រី
លោកនាយករដ្ឋមន្ត្រីសេបាស្យៀង ឡឺក័រនុយ ត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីកាលពីថ្ងៃទី៩កញ្ញា បន្ទាប់ពីលោកហ្វ្រង់ស្វ័រ បៃរូ ត្រូវសភាបោះឆ្នោតដកសេចក្តីទុកចិត្ត។ ជិត១ខែ ដែលលោកសេបាស្យៀង ឡឺក័រនុយ បានព្យាយាមចរចា ប្រជុំជាមួយគ្រប់ក្រុមនយោបាយ និងសង្គមស៊ីវីល ដើម្បីរកច្រកផ្លូវរៀបចំរដ្ឋាភិបាលមួយ ដែលគ្រប់គ្នាទទួលយកបាន។ តែទីបំផុត គ្រាន់តែប្រកាសសមាសភាពរដ្ឋាភិបាលនៅយប់ថ្ងៃអាទិត្យទី៥តុលា រឿងរ៉ាវក៏បានផ្ទុះឡើងភ្លាមៗដែរ។ គឺលោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ Bruno Retailleau និងជាប្រធានបក្សស្តាំនិយម “Les Républicains” បានប្រកាសដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះ ដើម្បីសម្តែងការជំទាស់ទៅនឹងការតែងតាំងលោក Bruno Le Maire អតីតរដ្ឋមន្ត្រីសេដ្ឋកិច្ចហិរញ្ញវត្ថុ ឲ្យធ្វើជារដ្ឋមន្ត្រីការពារជាតិ។ លោក Bruno Retailleau ក៏ដូចជាមនុស្សចំនួនទៀតក្នុងបក្ស បានចោទថាស្ថានភាពហិរញ្ញវត្ថុស្រុកទេស បំណុលរដ្ឋកើនឡើងខ្លាំងសព្វថ្ងៃនេះ គឺមកពីការដឹកនាំរបស់លោក Bruno Le Maire នេះឯង។
ព្រឹកថ្ងៃចន្ទទី៦កញ្ញា ប្រជាជនបារាំងបើកភ្នែកស្រឡាំងកាំងគ្រប់គ្នា ពេលលោក សេបាស្យៀង ឡឺក័រនុយ បានប្រកាសលាចុះពីតំណែងនាយករដ្ឋមន្ត្រី។ លោកសេបាស្យៀង ឡឺក័រនុយ បានអះអាងហេតុផលថា លោកមិនអាចដឹកនាំប្រទេសក្នុងកាលៈទេសៈឈ្លោះប្រកែកគ្នាបែបនេះបានទេ។ លោកបានលើកឡើងថា ដោយហេតុថាគ្មានបក្សណាមួយមានសំឡេងភាគច្រើនក្នុងសភា ដូច្នេះដើម្បីឲ្យប្រទេសអាចដើរទៅមុខបាន គឺទាល់តែគ្រប់គ្នាដាក់ចិត្តចរចាគ្នា ធ្វើការជាមួយគ្នា រកការស្រុះស្រួល មិនត្រូវរឹងរូសគិតតែពីការពារគោលជំហរតែរៀងៗខ្លួននោះទេ។
ប្រកាសរំលាយសភា?
ក្រោយការប្រកាសលាចុះពីតំណែងរបស់លោកនាយករដ្ឋមន្ត្រី សេបាស្យៀង ឡឺក័រនុយ ព្រឹកថ្ងៃចន្ទដដែល លោកប្រធានាធិបតីម៉ាក្រុង បានសម្រេចដាក់បេសកកម្មឲ្យលោក សេបាស្យៀង ឡឺក័រនុយ ដឹកនាំការចរចា រយៈពេល៤៨ម៉ោងទៀត ដើម្បីព្យាយាមស្វែងរកច្រកចេញពីភាពទ័លច្រកនេះ។ ប្រសិនបើនៅតែគ្មានដំណោះស្រាយទេ នោះលោកប្រធានាធិបតីម៉ាក្រុង នឹងទទួលខុសត្រូវដោយខ្លួនលោក។ មានន័យថា លោកម៉ាក្រុង អាចនឹងប្រកាសរំលាយសភាជាលើកទី២ ដើម្បីឲ្យប្រជាជនបារាំងបោះឆ្នោតជ្រើសរើសសមាជិកសភា ជាថ្មីម្តងទៀត។
បើនិយាយពីផ្លូវច្បាប់ គឺលោកប្រធានាធិបតីម៉ាក្រុង អាចមានសិទ្ធិប្រកាសរំលាយសភាម្តងទៀតបានហើយ ព្រោះថាច្បាប់កំណត់ថា ប្រធានាធិបតីអាចប្រកាសរំលាយសភាមួយឆ្នាំម្តង។ តែអ្វីដែលគ្រោះថ្នាក់សម្រាប់លោកម៉ាក្រុង គឺថា បើបោះឆ្នោតសភាម្តងទៀត គឺបក្សរបស់លោកប្រាកដជាបាត់បង់អាសនៈសភា ដោយចៀសមិនរួចទេ ព្រោះថាមតិមហាជនបារាំងជាទូទៅ កាន់តែធុញទ្រាន់នឹងការដឹកនាំរបស់លោកម៉ាក្រុង ក៏ដូចជាចលនានយោបាយស្ទើឆ្វេងស្ទើស្តាំរបស់លោក។ ផ្ទុយទៅវិញ ជម្រើសរំលាយសភាហើយបោះឆ្នោតម្តងទៀតនេះ ត្រូវបានបន្លឺចេញពីក្រុមបក្សនយោបាយស្តាំនិយមជ្រុល Le Rassemblement National ដែលកំពុងតែមានប្រជាប្រិយខ្លាំង ហើយចង់ឆក់ឱកាសនេះ ប្រមូលអាសនៈក្នុងសភា។ ប្រសិនបើបក្សនេះបានសំឡេងភាគច្រើនក្នុងសភា នោះលោកម៉ាក្រុង ប្រាកដជាត្រូវបង្ខំចិត្ត តែងតាំងនាយករដ្ឋមន្ត្រីមកពីបក្សនេះ ដែលលោកតែងតែចាត់ទុកថាជាសត្រូវនយោបាយដ៏ធំបំផុត។
លោកម៉ាក្រុងចុះចេញពីអំណាច?
ទន្ទឹមគ្នានេះ មានអ្នកនយោបាយផ្សេងទៀ
Published on 12 hours ago
If you like Podbriefly.com, please consider donating to support the ongoing development.
Donate