Episode Details
Back to Episodes
ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤
Description
១) អ្នកវិភាគអះអាងថា ទង្វើរបស់លោក ហ៊ុន សែន ដែលមិនដោះលែងអ្នកប្រឆាំងគម្រោងអភិវឌ្ឍ ត្រីកោណ គឺបង្ហាញពីការបំពានរដ្ឋធម្មនុញ្ញធ្ងន់ធ្ងរ។
២) អ្នកឃ្លាំមើលសង្គម ជម្រុញឱ្យ រដ្ឋសភាកម្ពុជាលុបចោលរាល់កិច្ចព្រមព្រៀងទាំងអស់ ដែលពាក់ព័ន្ធគម្រោងអភិវឌ្ឍន៍ត្រីកោណ។
៣) លោក ហ៊ុន ម៉ាណែត ប្តេជ្ញា អភិវឌ្ឍខេត្តភូមិភាគឦសាន ទោះបីកម្ពុជាប្រកាសដកខ្លួនចេញពីគម្រោងអភិវឌ្ឍត្រីកោណ។
៤) លោកហ៊ុន តូ រកឃើញជាថ្មី ជាប់ពាក់ព័ន្ធនឹងការរកស៊ីទីផ្សារអនឡាញខ្មៅងងឹតឆបោករូបិយបណ្ណគ្រីបតូ ទឹកប្រាក់ជាង៤៩ពាន់លានដុល្លារអាមេរិកក្នុងរយះពេល៣ឆ្នាំ។
៥) ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី យាងមក មាតុភូមិវិញដើម្បីយាងជាព្រះរាជធិបតីសម្ពោធវិមានរដ្ឋធម្មនុញ្ញ។
៦) អ្នកនយោបាយចេញពីស្រទាប់វណ្ណៈកម្មករស្បថចូលកាន់តំណែងជាប្រធានាធិបតីស្រីលង្កាផ្ដាច់ឬសគ្រួសារត្រកូលមហិដា។